I.សេចក្តីផ្តើមមហាវិទ្យាល័យកសិកម្ម និង អភិវឌ្ឍន៍ជនបទ |
១-ផ្នែកកិច្ចការរដ្ឋបាល |
ក-គ្រប់គ្រងទុកដាក់ឯកសារ និង នីតិវិធីផ្សេងៗអោយច្បាស់លាស់ |
-កំរងសៀវភៅបទដ្ឋានផ្សេងៗ ដែលពាក់ព័ន្ធនិងមហាវិទ្យាល័យ |
-កំរងសៀវភៅបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធការបណ្តុះបណ្តាលនិងមហាវិទ្យាល័យ |
-រៀបចំសៀវភៅសិក្សាគោល ដែលពាក់ព័ន្ធការបណ្តុះបណ្តាលនិងមហាវិទ្យាល័យ |
ខ-គ្រប់គ្រងលិខិតបទដ្ឋានផ្សេងៗ |
-ចរន្តលិខិត-ចរាចរណ៍លិខិតចេញចូល |
-លិខិតចេញ-ការងារសរសេរ និងបញ្ជូនលិខិត(ផ្ទៃក្នុង និងទៅខាងក្រៅ) |
-រៀបចំសំណើផ្សេងៗ សេចក្តីជូនដំណឹង |
២-ផ្នែកកិច្ចការបុគ្គលិក |
ក-កាតព្វកិច្ចរបស់បុគ្គលិក |
-ចុះកិច្ចសន្យាការងារជាមួយសាកលវិទ្យាល័យ |
-ការបំពេញការងារតាមការអធិប្បាយការងាររបស់បុគ្គលិកម្នាក់ៗ |
-បំពេញជីវប្រវត្តិសង្ខេប និងសញ្ញាបត្រ |
ខ-ការលាលែង និងការជ្រើសរើសបន្ថែម |
-បុគ្គលិកអាចលាលែងពីការងារមុនពេលកំណត់ដោយដាក់ពាក្យសុំ បានមុនរយៈពេលមួយខែ |
-ការជ្រើសរើសបុគ្គលិកបន្ថែមធ្វើឡើងតាមនីតិវិធីនៃការជ្រើសរើស |
គ-ការឈប់សំរាករបស់បុគ្គលិក |
-បុគ្គលិកអាចឈប់សំរាកតាមប្រតិទិនឈប់សំរាករបស់រាជរដ្ឋាភិបាល |
-បុគ្គលិកអាចសុំអនុញ្ញាតច្បាប់ |
ឃ-ការងារសរសេររបាយការណ៍ |
-រៀបចំកំណត់ហេតុប្រជុំ |
-សរសេររបាយការណ៍ប្រចាំខែដើម្បីរាយការណ៍ជូនប្រធានការិយាល័យ |
-សរសេររបាយការណ៍ប្រចាំត្រីមាស រឺប្រចាំឆមាសដើម្បីរាយការណ៍ជូនសាកលវិទ្យាធិការ ACCនិងក្រសួងអប់រំយុវជន និង កីឡា |
ង-ការងារសហការណ៍ |
-សហការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់មហាវិទ្យាល័យ |
-សហការរៀបចំប្រជុំបច្ចេកទេស |
-សហការរៀបចំការប្រឡងឆមាស ប្រឡងចូល និង ប្រឡងបញ្ចប់ |
-សហការផ្នែកការងារវិន័យរបស់និស្សិត |
-សហការជាមួយ ព្រឹទ្ធបុរសគ្រប់មហាវិទ្យាល័យ |
-សហការលើការងារផ្សេងៗ |
៣-ផ្នែកកិច្ចការកម្មវិធីសិក្សា |
ក-បង្កើតគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា |
-ជ្រើសរើសសមាសភាពដែលមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ |
-ធ្វើការកែលំអរកម្មវិធីសិក្សាជាប្រចាំ |
-សុំការឯកភាពពីនាយកដ្ឋានឧត្តមសិក្សា និង ក្រសួងអប់រំយុវជន និង កីឡា |
ខ-កម្មវិធីសិក្សា |
-អនុវត្តតាមប្រព័ន្ធឆមាសឫប្លុក |
-មួយមុខវិជ្ជាមានចំនួន បី ក្រេឌីត ស្មើនឹង សែសិបប្រាំបី ម៉ោង |
-ផ្សព្វផ្សាយកម្មវិធីសិក្សាទូលំទូលាយដល់អ្នកពាក់ព័ន្ធ |
៤-ផ្នែកកិច្ចការសាស្ត្រាចារ្យ |
ក-គ្រប់គ្រង និង ជ្រើសរើស សាស្ត្រាចារ្យ |
-ជ្រើសរើសសាស្ត្រាចារ្យអោយបានគ្រប់គ្រាន់ដែលមានកំរិតសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត |
-រៀបចំការចុះកិច្ចសន្យាបង្រៀន |
-ណែនាំពីគោលការណ៍ និង បទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ |
-គ្រប់គ្រង និង រៀបចំកាលវិភាគបង្រៀន |
-បែងចែកថ្នាក់ និង កាលវិភាគ សំរាប់សាស្ត្រាចារ្យ |
-តាមដានការចុះសកម្មភាពបង្រៀនរបស់សាស្ត្រាចារ្យ |
-តាមដាន និង កត់ត្រាម៉ោងរបស់សាស្ត្រាចារ្យ |
ខ-ការវាយតំលៃសាស្ត្រាចារ្យ |
-ធ្វើសម្រង់មតិរបស់សាស្ត្រាចារ្យ ពីនិស្សិត |
-ធ្វើសម្រង់មតិរបស់សាស្ត្រាចារ្យពី គណៈកម្មការធានាគុណភាពអប់រំផ្ទៃក្នុង |
គ-ការលើកទឹកចិត្តដល់សាស្ត្រាចារ្យ |
-ចេញបណ្ណសរសើរជូន |
-តំឡើងប្រាក់ម៉ោងបង្រៀន |
-បញ្ចុះតំលៃសិក្សាបន្តនៅ សាកលវិទ្យាល័យ |
ឃ-ការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ |
-បណ្តុះបណ្តាលវគ្គខ្លី ផ្សេងៗ |
-សិក្ខាសាលា ក្នុង និង ក្រៅប្រទេស |
-រៀបចំប្រជុំបច្ចេកទេស |
៥-ផ្នែកកិច្ចការសម្ភារៈ |
ក-សម្ភារៈបំរើអោយការរៀន និង បង្រៀន |
-រៀបចំបន្ទប់រៀនអោយបានសមស្រប និង មានចំនួនគ្រប់គ្រាន់តាមតំរូវការ |
-រៀបចំឯកសារពិគ្រោះ(សៀវភៅគោល)ដាក់ក្នុងបណ្ណាល័យ |
-រៀបចំសៀវភៅនៃមុខវិជ្ជានីមួយៗក្នុងកម្មវិធីសិក្សាដាក់ក្នុងបណ្ណាល័យ |
-រៀបចំបន្ទប់កុំព្យួទ័រ បន្ទប់ស្តាប់ភាសាសម្រាប់និស្សិតអនុវត្ត |
ខ-សម្ភារៈប្រើប្រាស់ក្នុងមហាវិទ្យាល័យ |
-រៀបចំនិងថែរក្សាកុំព្យួទ័ររៀងៗខ្លួន |
-រៀបចំការប្រើប្រាស់សម្ភារៈអោយមានប្រសិទ្ធិភាព(ដូចជា LCD Projector តុ កៅអី ហ្វឺត ក្រដាស ប្រដាប់កិប.......) |
៦-ផ្នែកកិច្ចការនិស្សិត |
ក-ការជ្រើសរើសនិស្សិត |
-បង្កើតគោលការណ៍ និង លក្ខខណ្ឌនៃការជ្រើសរើសនិស្សិត |
-ផ្សព្វផ្សាយពីគោលការណ៍សិក្សា បទបញ្ជាផ្ទៃក្នុងនិស្សិត គោលការណ៍ និស្សិតផ្ទេរ ដល់គ្រប់មជ្ឈដ្ឋាន |
ខ-ការគ្រប់គ្រងស្ថិតិនិស្សិត |
-គ្រប់គ្រងស្ថិតិតាមថ្នាក់ តាមមហាវិទ្យាល័យ |
-គ្រប់គ្រងនិស្សិតព្យួរ បោះបង់ការសិក្សា |
-គ្រប់គ្រងនិស្សិតរៀនបំពេញក្រេឌីត ខ្វះក្រេឌីត តម្រង់ទិស |
-តាមដានវិន័យរបស់និស្សិត |
-តាមដានអវត្តមានរបស់និស្សិត |
-គ្រប់គ្រងនិស្សិតចុះកម្មសិក្សាតាមសហគមន៍ |
-គ្រប់គ្រងឯកសារពាក្យចូលរៀនរបស់និស្សិត |
-គ្រប់គ្រង និង រៀបចំការប្រឡងចូលរបស់និស្សិត |
គ-ការគ្រប់គ្រងលទ្ធផលសិក្សារបស់និស្សិត |
-គ្រប់គ្រងការងារប្រឡងរបស់និស្សិតអោយបានតឹងរឹងបំផុត |
-គ្រប់គ្រង និង ជំរុញកិច្ចការសិក្សារបស់និស្សិតដូចជាៈ Quizzes, Homework, Assignment, Midterm, Final…… |
-គ្រប់គ្រងការចេញលទ្ធផលពិន្ទុរបស់និស្សិតអោយបានលឿន |
ឃ-ការចេញលិខិតផ្សេងៗជូននិស្សិត |
-ចេញលិខិតបញ្ជាក់ការសិក្សា តារាងពិន្ទុ បណ្ណសរសើរ ជូនដល់និស្សិត |
-ចេញលិខិតចុះកម្មសិក្សា |
-ចេញវិញ្ញាបនបត្របណ្តោះអាសន្ន |
II.រចនាសម្ព័ន្ធមហាវិទ្យាល័យកសិកម្ម និង អភិវឌ្ឍន៍ជនបទ |
ព្រឹទ្ធបុរស/រង ជាអ្នកប្រឹក្សាយោបល់ និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការអភិវឌ្ឍកម្មវិធីសិក្សា កិច្ចការរដ្ឋបាលទូទៅ ការរៀបចំទស្សនវិស័យ បេសកកម្ម និងគោលបំណង ទៅតាមមហាវិទ្យាល័យ នីមួយៗ និង កិច្ចការទំនាក់ទំនងជាមួយស្ថាប័នខានក្រៅ សម្រាប់ការបណ្តុះបណ្តាលនិស្សិតទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ។ ព្រឹទ្ធបុរស/រង មានអណត្តិរយៈពេល៥ឆ្នាំ ការជ្រើសរើសព្រឹទ្ធបុរស/រងត្រូវធ្វើឡើងដោយសាកលវិទ្យាធិការ តាមរយៈសាកលវិទ្យាធិការរងទទួលបន្ទុក ។ |